ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចំនួន៤រូប
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងដល់នាយនគរបាលជាតិជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យដែលអង្គភាពសារព័ត៌មាន KRONG TEP News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា នាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការរង ទាំង០៤រូបនោះរួមមាន៖
- ទី១៖ លោកឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី
- ទី២៖ លោកឧត្តមសេនីយ៍ឯក ប៉ុន ផាន់ណា
- ទី៣៖ លោកឧត្តមសេនីយ៍ទោ អ៊ាង ឈាងអេង
- ទី៤៖ លោកឧត្តមសេនីយ៍ទោ ជ្រិន ហាច៕
លោកឧត្តមសេនីយ៍ឯក អ៊ុក វណ្ណធី |
លោកឧត្តមសេនីយ៍ឯក ប៉ុន ផាន់ណា |
លោកឧត្តមសេនីយ៍ទោ ជ្រិន ហាច |
👇👇ទស្សនាVideoសូមចុចខាងក្រោមនេះ👇👇
Post a Comment