ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាន អន្ដរជាតិសិង្ហបុរីលើកទី៧ (SICW) ឆ្នាំ២០២២

(សិង្ហបុរី) ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Josephine Teo រដ្ឋមន្រ្តីទូរគមនាគមន៍ព័ត៌មាន និងជារដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខបច្ចកវិទ្យា និងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង 

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ានស្តីពីសន្តិសុខបច្ចេកវិទ្យា និងកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរីលើកទី៧ (SICW) ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិសុខឌីជីថល និងការទទួលខុសត្រូវរួម"  ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។ 

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូពហុភាគី និងកិច្ចសហការក្នុងបរិបទនៃការគម្រាមកំហែងជាសកលតាមប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន កាណាដា អូស្រ្តាលី អាមេរិក ហ្គាណា និងរុស្សី ផងដែរ។ 

ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន រួមទាំងសហរដ្ឋអាមេរិកផងដែរ បានធ្វើបទបង្ហាញ និងពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ជាពិសេសយន្តការដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលដែលមានការវិវត្តរីកចម្រើនយ៉ាងខ្លាំង នៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល នៅលើសកលលោក៕









👇👇ទស្សនាVideoសូមចុចខាងក្រោមនេះ👇👇


Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket