លោក សេង ប៊ុនវេង ឬ លោកអាចារ្យ អេ ត្រូវបានព្រះមហាក្សត្រ ផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ


 លោក សេង ប៊ុនវេង ហៅលោកអាចារ្យ អេ  ពេលនេះត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។


សូមបញ្ជាក់ថា:  លោក សេង ប៊ុនវេង ដែលបងប្អូនធ្លាប់តែហៅឈ្មោះថា  លោកអាចារ្យ អេ ៗ  លោកគឺជាប្រអង្គភាពសារពត៌មាន ABC  ហេីយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយរបស់លោក  ដែលមិនអាចភ្លេចបានការចូលរួមជួយផ្សព្វផ្សាយអបរំ  ដោះស្រាយ  ការជួយសង្គ្រោះជនងាយរងគ្រោះ  ការងារសង្គមផ្សេងៗ  រួមទាំងការងារលេីកស្ទួលការពារថែរក្សា បរិស្ថាន  ការជំរុញអោយមានការចូលរួមដាំដេីមឈេីឡេីងវិញ  ។ ល។ តាមរយ:ប្រព័ន្ធផ្សព្វផ្សាយតាមផេកផ្លូវការរបស់លោក  អាចារ្យ អេ  និងផេកABC  បានជួយដល់ប្រជាពលរដ្ឋ  យុវជននិងជនងាយរងគ្រោះ  មានឱកាសទទួលបានការយល់ដឹងកាន់តែច្រេីននិងមិនងាយចាញ់បោកពួកខិលខូច  មួយចំនួន  ដែលកំពង់បំភ្លៃពត៌មានមិនពិតមកបំពុលសង្គម  គុណសម្បត្តិ  និងស្នាដៃជាច្រេីនដែលលោកអាចារ្យអេ  បានធ្វេីដេីម្បីជួយដល់កិច្ចការសង្គមរួមនិងសហការី  គឺស័ក្តិសមនិងទទួលបានការផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើ រដ្ឋលេខាធិការ

សូមរំលឹកផងដែលថា  មានមហាជនជាច្រេីន  និងអ្នកសារព័ត៌មានជាច្រេីនទៀតកំពង់មានការរំភេីបរីករាយចំពោះដំណឹងខាងលេីនិងបានផ្ញេីសារចូលរួមអបអរសារទរជាបន្តបន្តាប់  ឆ្លៀតក្នុងឱការនេះក្នុងនាមថ្នាក់ដឹកនាំនិងសហការីនៃអង្គភាពគេហទំព័រសារព័ត៌មាន  KRONG TEP  NEWs  សូមចូលអបអរសាទរជូនចំពោះលោកអាចារ្យអេ  ដែលបានទទួលឋាន:  ជាប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើ រដ្ឋលេខាធិការ  រួមនិងសហការី  ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត  និងសូមបានប្រកបទៅដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕

1 Comments

Post a Comment

Previous Post Next Post
Sponsored