កម្ពុជា-ចិន បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រទេសទាំងពីរ

រាជធានីភ្នំពេញ :ល្ងាចថ្ងៃទី ១៩  ខែតុលា  ឆ្នាំ ២០២២  នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោក  លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំ ស្ថាន ទូត ចិន នៅកម្ពុជា  ។ 

ក្នុងឱកាសនោះ  ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  អគ្គលេខាធិការ  បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនក្នុងតំបន់  និងប្រទេសកម្ពុជាថាឈ្មួញមានកលល្បិចកាន់តែខ្ពស់ជាងមុន  ពិសេសសកម្មភាពជនល្មេីសប៉ុនប៉ងយកទឹកដីកម្ពុជាជាកន្លែងផលិតកែឆ្នៃគ្រឿងញៀនហេីយត្រូវបានសមត្ថកិច្ចកម្ពុជាធ្វេីការបង្រ្កាបបានទាន់ពេលវេលា ដូចជានៅខេត្តកំពង់ស្ពឺ  និងខេត្តស្វាយរៀងជាដេីម។ 

ក្នុងឱកាសនោះដែរ   ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  អគ្គលេខាធិការ  បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិនដែលបានជួយដល់កម្ពុជាក្នុងការងារបង្ការ  ទប់ស្កាត់  បង្រ្កាបបទល្មេីសគ្រឿងញៀន។ 

ជាការឆ្លេីយតប ភាគីមិត្ត ចិន លោក  លី ស៊ាងមីង បានថ្លែងអំណរគុណដល់កម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អហេីយភាគីមិត្តចិន នឹងបន្តជួយពង្រឹងពង្រីកនូវកិច្ចសហការវិស័យផ្សេងៗរបស់ចិនសំដៅជួយកម្ពុជាពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  បន្តជួយបណ្តុះបណ្តាល ធនធានមនុស្ស  ផ្លាស់ប្តូរព័ត៌មាន  និងគាំទ្រសម្ភារ បរិក្ខាបម្រេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងបានថ្លែងអំណរគុណដល់កិច្ចសហការរ កម្ពជា  ចិន  បង្រ្កាបបានទាន់ពេលនូវឧក្រិដ្ឋជនជាជនជាតិចិនដែលប៉ុនប៉ងយកទឹកដីប្រទេសកម្ពុជាធ្វើជាកន្លែងផលិតកែឆ្នៃគ្រឿងញៀនខុសច្បាប់។ 

ជាការឆ្លេីយតប ចំពោះភាគីមិត្តចិន  ដែលបានស្នេីសុំអោយមានកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នារយ:ពេលខ្លីរវាងមន្រ្តីអនុការរួមគ្នាក្នុងរយ:ពេលខ្លី នៅប្រទេស កម្ពុជា នោះ  គឺឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  បានឯកភាព  និងបានស្នេីសុំបន្តធ្វេីការរួមគ្នាឱ្យបានរយ:ពេលវែងបន្ថែមទៀត  ដេីម្បីលេីកកម្ពស់ប្រសិទ្ធភាពបង្ការ  បង្រ្កាបគ្រឿងញៀន។  


ក្នុងជំនួបនេះដែរ តាមរយ:ការស្នេីសុំរបស់ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ភាគីមិត្តចិនបានសម្រេចគាំទ្រដល់កម្ពុជាផ្តល់នូវឧបករណ៍ សម្ភារ បរិក្ខា ដែលទំហំទឹកប្រាក់១លានយ័នផងដេរ។


👇👇ទស្សនាVideoសូមចុចខាងក្រោមនេះ👇👇

Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket