ស្រុកកំពង់ត្របែកខេត្តព្រៃវែងបានធ្វើពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

(ខេត្តព្រៃវែង):  នាព្រឹក ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម  គឺ  ដារ៉ា  អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមួលដ្ឋានឃុំអន្សោង  ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង   និងឯកឧត្តម ថាច់  វណ្ណ:  អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអន្សោង  ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង  និងជាអគ្គលេខាធិការរង  នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ដែលមានប្រជាពលរដ្ឋអញ្ជេីញមកតាមបណ្តាភូមិមួយចំនួន  នៃឃុំអន្សោង  បានអញ្ជេីញចូលរួម  ដែលកម្មវិធីនេះបានប្រព្រឹត្តទៅស្ថិតនៅសាលាបុណ្យភូមិតាអោង ឯកឧត្តម អស់លោក ជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះឃុំអន្សោងក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូមណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋសរុបចំនួន 200 នាក់ បានជួបជុំគ្នា ដើម្បីអបអរសាទរខួបលើកទី 44 នៃជ័យជម្នះ 7 មករា(7 មករា 1979 -7 មករា 2023)។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នេះ ឯកឧត្តម ថាច់  វណ្ណ:  បានអញ្ជើញអានសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិជាទីគោរពស្រលាញ់។

សូមរំលឹកផងដែរថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

Post a Comment

Previous Post Next Post
Sponsored
Sponsored