កម្ពុជា-វៀតណាម បើកវគ្កបណ្តុះបណ្តាលស្តីពីការព្យាបាល និងស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀនសម្រាប់មន្រ្តីកម្ពុជា

តៃនិញ វៀតណាម ៖ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមស្មារតីកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្រ្តីលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-វៀតណាមបានបើកវគ្កបណ្តុះបណ្តាលស្តីពីការព្យាបាល និងស្តារនីតិសម្បទា ការគ្រប់គ្រង និងការថែទាំអ្នកញៀនគ្រឿងញៀន ក្រោមវត្តមានវរសេនីយ៍ឯក បំរុង ហ្វាង តឹម  ហ្វីវ អនុប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទ ល្មើស គ្រឿងញៀន(វៀតណាម)និងវរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា (កម្ពុជា)។

លោកវរសេនីយ៍ឯក បំរុង ហ្វាង តឹម  ហ្វីវ បានលើកឡើងថា សភាពការណ៍បទល្មើសគ្រឿងញៀនកំពុងតែបន្តកើតមានក្នុងស្ថានភាពស្មុកស្មាញ អាថ៍កំបាំង ពិបាកសន្និដ្ឋាន ទន្ទឹមនេះមានការលេចឡើងជាច្រើនប្រភេទគ្រឿងញៀនថ្មីៗ សភាពការផលិត ជួញដូរ ដឹកជញ្ជូន និងការប្រើប្រាស់គ្រឿងញៀនសំយោគ សារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទមានការកើនឡើង។ 

បណ្ដាញខ្សែរយៈដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអ៊ីនមកពីប្រទេសអាមេរិកឡាទីន ត្រូវបានរកឃើញ និងឃាត់ខ្លួននាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថាគ្រឿងញៀនប្រភេទកូកាអ៊ីននេះកំពុងចូលមកទីផ្សាតំបន់អាស៊ីអាគ្នេយ៍ហើយកងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរបានខិតខំសហការផ្សព្វផ្សាយចែករំលែកបទពិសោធន៍ និងផ្ដលព៌ត័មានទៅវិញទៅមកនូវវិធានការជំនាញស៊ើបអង្កេត បំផ្លាញខ្សែរយៈសំបុករបស់ឧក្រិដ្ឋជនគ្រឿងញៀន ជាពិសេស។

លោកវរសេនីយ៍ឯក យិន យឿត បានថ្លែងដោយបានលើកឡើងពីសភាពការណ៍គ្រឿងញៀន ថា រហូតមកទល់ពេលនេះកម្ពុជាក៏ដូចវៀតណាមនៅតែ បន្តទទួលរងឥទ្ធិពលពីការចរាចរគ្រឿងញៀនឆ្លងកាត់ដែលមានប្រភពផ្សេងៗ ទាំងក្នុង និងក្រៅតំបន់ ហើយបាននិងកំពុងបន្តបង្កនូវផលប៉ះពាល់ដល់សុខភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឈសង្គម។

 ដោយទ្បែកកម្ពុជា នៅតែបន្តទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងថ្មីៗពីការចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង តាមបញ្ញើប្រៃសណីយ៍និងការប៉ុនប៉ងយកកម្ពុជាជាកន្លែងកែច្នៃផលិតគ្រឿងញៀន   និងការប្រើប្រាស់គ្រឿងញៀន ដែលកម្ពុជាកំពុងមមាញឹកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ដែលបន្តអនុវត្តន៍ដោយឈរលើវិធានការចំនួន ៥គឺ៖ វិធានការអប់រំ, វិធានការរដ្ឋបាល, វិធានការអនុវត្តច្បាប់, វិធានការព្យាបាល ស្តារនីតិសម្បទា, និងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ រួមជាមួយវិធានការសហប្រតិបត្តិការ អន្តរជាតិ  ដែលក្នុង នោះ វិធានការព្យាបាលនិងស្តារនីតិសម្បទាគឺយើងបានដាក់ឲ្យមាន ទីកន្លែងសម្រាប់ព្យាបាល និងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងបង្ខំ ដោយអនុឡោមតាមច្បាប់ជាតិ អន្តរជាតិ មនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស។ យៈពេល ៩ខែ ឆ្នាំ២០២២នេះ យើងគ្រប់គ្រងបានអ្នកប្រើប្រាស់គ្រឿង ញៀន  មានចំនួន ១៧.៩៩៦ នាក់  ។

វគ្កបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយ:ពេល៤ថ្ងៃ សិក្ខា កាមទាំងអស់នឹងខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រនិងចូលរួមចែករំលែកបទពិសោធន៍ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ។











 

Post a Comment

Previous Post Next Post
Sponsored
Sponsored