ខេត្តបន្ទាយមានជ័យ អង្គកឋិនសាមគ្គី ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ

ខេត្តបន្ទាយមានជ័យ ៖ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ  ឲ្យកាន់តែរីកចម្រើនថែមទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យគ្រប់ថ្នាក់បានដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសទៅតាមប្រពៃណីព្រះពុទ្ធសានាក្នុងវត្តសុវណ្ណបព្វតាខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ និងថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោហ៊ុន សែន ជាប្រមុខរក្សាបាននូវសុខសន្តិភាពគ្រប់កាល:ទេស បន្តការរីកចម្រើនអាច ប្រកបការងារ រកស៊ីទទួលទាន និងបានជុំគ្នាធ្វើបុណ្យទាន ហើយអ្វីៗទាំងអស់អាចកើតមានឡើងបានតែក្នុងប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្រ្គាម។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចតេជោហ៊ុន សែន បានដឹកនាំប្រទេសបានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យស្មើមុខ ស្មើសិទ្ធជាមួយបណ្តាប្រទេសនានាលើលោក ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងដឹកនាំកិច្ចប្រជុំកំពូលនេះដោយមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ពិសេសប្រមុខរដ្ឋនៃប្រទេសមហាអំណាចចូលរួមផងដែរ។ 

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព សុខភាព អញ្ជើញទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតដើម្បីអាចទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា។ 

ជាមួយគ្នានេះដែរ អង្គកឋិនទានសាមគ្គី ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  និងលោកជំទាវ ក្រុមការងារ ពុទ្ធបរិស័ទទាំងអស់បានដង្ហែរប្រទក្សិណព្រះវិហារ រួចនាំយកគ្រឿងលំដាប់នៃអង្គឋិន ទៅ តម្កល់ក្នុងព្រះវិហារ បន្ទាប់មកធ្វើបទនម្សការព្រះរតនត្រ័យ សមាទានសិល្ប៍រួចវេអង្គកឋិនទានប្រគេន ព្រះសង្ឃ មានគ្រឿងទេយ្យទាន ជាអង្គឋិនមាន ៣ គឺ ស្បង់ចីវរ និងសង្ឃដី ព្រមទាំងបរិក្ខា របស់អង្គកឋិនទាំងអស់រួមទាំងបច្ច័យសង្កត់ត្រ័យរួមមានចំនួនជាង ៦០០លានរៀល

មកតម្កល់ក្នុងទីអារាមសម្រាប់ ក៏សាងនូវសមិទ្ធិផលនានាក្នុងវត្តចំនួន១២ មាន

  • វត្តសុវណ្ណបព្វតាខ្លាកូន២០០លានរៀល 
  • វត្តប្រាសាទស្រះកណ្តាលខ្ចាស់១០០លានរៀល 
  • វត្តស្វាយចាស់១០០លានរៀល 
  • វត្តកូនដំរី៤០លានរៀល 
  • វត្តប្រាសាទរលំជ្រៃ៤០លានរៀល 
  • វត្តទ័ពសៀមស្វាយចេក១៩លាន១សែនរៀល 
  • វត្តប្រជានុភាពពុទ្ធាណាចក្រមហាវិហារ១៩លាន១សែនរៀល 
  • វត្តអញ្ចាញ៤០លានរៀល 
  • វត្តព្រះពុទ្ធឃោសាចារទួលគោកចារាម១៩លាន១សែនរៀល 
  • វត្តរតន:សុក្ខារាម១៩លាន១សែនរៀល វត្តភ្នំព្រះ២០លានរៀល 
  • វត្តបុស្បូវ២០លានរៀល ឲ្យមានការវិវត្តន៍រីកចម្រើនដូចជាទីអារាមនានានៅទូទាំងប្រទេសផងដែរ ។












Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket