ក្រុមការងារ OL Football club ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួនជាង២០០គ្រួសារនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

នៅថ្ងៃច័ន្ទទី១៧ខែតុលាឆ្នាំ2022នេះ នៅ វេលាម៉ោង2:រសៀល នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានធ្វើពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួនប្រមាណជាង២០០គ្រួសារ  ដែលជាអំណោយសប្បុរសធម៌ របស់ក្រុមការងារ OL Football club តាមរយ:ការស្នើសុំរបស់លោក ហៀប វុនណារិទ្ធ អភិបាលរងស្រុកចុងកាល់ 

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ប៉ាន់ ឃាន់ មេឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ បានថ្លែងមត្តិស្វាគមន៍ នឹងរាយការនៅរបាយការណ៍សង្ខេប ព្រមទាំងបានថ្លែងអំណអរគុណ ដល់លោក រិទ្ធី បក្ស  អភិបាលស្រុកចុងកាល់ និង លោក ហៀប វុនណារិទ្ធ ជាអភិបាលរង ស្រុកចុងកាល់ ជាពិសេសក្រុមសប្បុរសធម៌ OL football club ដែលបានពាំនាំនៅអំណោយដ៏ថ្លៃថ្លានេះ ជូនមកដល់ភូមិឃុំរបស់គាត់

ជាកិច្ចបន្ទាប់ គឺជាកាសម្តែងការចាប់អារម្មណ៍របស់ លោក ថងឌី ផៃវី ជាតំណាងក្រុមការងារ OL football club លោកបានថ្លែងក្នុងឪកាសនោះថា លោកមានអារម្មណ៍សប្បាយចិត្ត ដែលបានឃើញប្រជាពលរដ្ឋជួបទុកលំបាកពិតប្រាកដ មកទទួលអំណោយរបស់លោកក្នុងថ្ងៃនេះ ហើយលោកក៏បានថ្លែងអំណអរគុណ ដល់លោក ហៀប វុណារិទ្ធ ដែលបានចូលរួមសហការ អោយលោកមានឪកាសបានធ្វើសប្បុរសធម៌នៅថ្ងៃនេះ 

ជាកិច្ចបន្ទាប់ លោក រិទ្ធី បក្ស អភិបាលស្រុកចុងកាល់ បានមានប្រសាសន៍សំណេះសំណាល នឹងសួរសុខទុក ជាមួយបងប្អូនប្រពលរដ្ឋ ក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យនឹងជាកិច្ចបញ្ចប់ ក្រុមកាងារទាំងអស់ បានប្រគល់អំណោយដ៏ថ្លៃថ្លា ជូនដល់បងប្អូនប្រជាពលរដ្ឋ ទុកជានិម្មិតរូប 

សូមបញ្ជាក់ផងដែរថា អំណោយដ៏ថ្លៃថ្លានេះរួមមាន

    • អង្ក១បេចំនួន២០គីឡូក្រាម
    • មីមួយកេះ
    • ទឹកស៊ីអិវ១យួ នឹង ប៊ីចេង១ថង់

ជាចុងបញ្ចប់បងប្អូនប្រជាលរដ្ឋជាង  ២០០គ្រួសារបានថ្លែងអំណរអរគុណដល់ក្រុមកាងារ OL Football club  និងលោក  ហៀប វុនណារិទ្ធ អភិបាលរងស្រុកចុងកាល់ ដែលបានជួយផ្តល់អំណោយដល់ពួកគាត់បានដោះស្រាយទាន់ពេលវេលា។  

ក្នុងឱកាសនោះដែរ  លោក រិទ្ធី បក្ស អភិបាលស្រុកចុងកាល់ ក៏បានពាំនាំពាក្យផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់  ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តឧត្តរមាជ័យ  និងជាពិសេសសម្តេចតេជោ   ហ៊ុន  សែន  និង សម្តេចក្រឡាហោម  ស  ខេង  ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងមានជីវភាពក្រលំបាក់ជានិច្ចដោយមិនទុកអោយបងប្អូនប្រជាពលរដ្ឋយេីងដាច់ពោះដោយសារខ្វះខាត់អាហារឡេីយ។



👇👇ទស្សនាVideoសូមចុចខាងក្រោមនេះ👇👇

Post a Comment

Previous Post Next Post
Sponsored