ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខទិសទី៣ យោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២

(បាត់ដំបង) នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអាវរងា សម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធចំណុះគណៈបញ្ជាការឯកភាពទិសទី៣ យោធភូមិភាគទី៥ ស្ថិតនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២។

ក្នុងសុន្ទរកថាស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានបញ្ជាក់ឲ្យដឹងថា  ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិត ប្រទេសកម្ពុជា និងសមិទ្ធផលថ្មីៗជាច្រើនក្នុងបរិបទពេលពិភពលោកកំពុងប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ 

សម្តេចបានខ្នះខ្នែងខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គ្រប់ស្រទាប់ជាន់ថ្នាក់ ទូទាំងប្រទេស ពីដូសទី១ ដល់ដូសទី៥ ដោយឥតគិតថ្លៃ និងមានគោលនយោបាយដោះស្រាយទាន់ពេលវេលា ជូនប្រជាជន ដែលរងគ្រោះដោយជំងឺកូវីដ-១៩ និងជនក្រីក្រ លើសពីនេះទៅទៀត សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ ធ្វើឲ្យកងកម្លាំង ទទួលបានទឹក ភ្លើង ផ្លូវ គ្រឿងចក្រ អគារស្នាក់នៅ កន្លែងធ្វើការ សម្ភារសំណង់ច្រើនប្រភេទ 

គ្រឿងបរិក្ខាប្រើប្រាស់ បំរើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ និងឧបត្ថម្ភប្រាក់បុណ្យ របបម្ហូបបន្ថែម ដល់កងកម្លាំងជួរមុខ ហើយថ្ងៃនេះតាមរយៈនៃការអញ្ជើញចុះសួរសុខទុក្ខ ក៏បានឧបត្ថម្ភជូននូវអាវរងារ និងអំណោយជាច្រើនដល់កងកម្លាំង ក្នុងទិសទី៣ យោធភូមិភាគទី៥ ទៀតផង។

 ដើម្បីឆ្លើយតបនឹងដឹងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន គោរពជូនចំពោះសម្តេចទាំងទ្វេយើងខ្ញុំទាំងអស់គ្នា សូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអណត្តិ និងសូមគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ 

ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕



👇👇ទស្សនាVideoសូមចុចខាងក្រោមនេះ👇👇

Post a Comment

Previous Post Next Post
Sponsored