ឯកឧត្តម ហ៊ុយ វណ្ណ: សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ផ្តល់ឱកាសហាត់ការឯកទេសការងារព័ត៌មាន

យើងខ្ញុំសូមជម្រាបជូនដំណឹងថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ផ្តល់ «ឱកាសហាត់ការឯកទេសព័ត៌មាន»  ជូនដល់អ្នកសារព័ត៌មាននិងនិស្សិត ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២-៤ ហើយមានបំណងចង់សិក្សាបន្ថែមពីកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ ដើម្បីពង្រីកចំណេះដឹង ដកស្រង់បទពិសោធន៍ កសាងទំនាក់ទំនងសម្រាប់អាជីព និងដើម្បីបង្កើតឱកាសថ្មីៗបន្ថែមទៀត ជាពិសេស ការផលិតខ្លឹមសារព័ត៌មានក្នុងបរិបទឌីជីថល។ មុខវិជ្ជា ដែលត្រូវហ្វឹកហ្វឺនមាន៥ ឯកទេសរួមមាន៖

  1.  ផ្នែកផលិតខ្លឹមសារនិងរបៀបធ្វើសេចក្តីប្រកាសព័ត៌មាន (content creation &press statement)
  2. ផ្នែកផលិតវីដេអូ (video production)
  3. ផ្នែកដឹកនាំកិច្ចសម្ភាសន៍ (talk show)
  4. ផ្នែកវាគ្មិន (news analysis)
  5. ផ្នែកឆ្លើយឆ្លងព័ត៌មាន (news correspondent)


 វគ្គហាត់ការឯកទេសនេះ មានរយៈពេល២ខែ ដោយឥតគិតថ្លៃ។ សិក្ខាកាមត្រូវសិក្សាវគ្គទ្រឹស្តី១ពេលក្នុងមួយសប្តាហ៍ ហើយក៏ត្រូវហ្វឹកហ្វឺនអនុវត្តការងារជាក់ស្តែងតាមឯកទេសនៅក្រៅម៉ោងផងដែរ។ ក្នុងអំឡុងពេលហាត់ការ សិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ។ សិក្ខាកាមឆ្នើមនឹងទទួល បានឱកាសការងារនៅក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។ទាញយកពាក្យស្នើចុះឈ្មោះចូលរៀន

ប្រតិទិនកម្មវិធី

  •  ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២
  •  កច្ចសម្ភាសន៍បេក្ខជន នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២២
  •  វគ្គហាត់ការឯកទេស ចាប់ពីដើមខែធ្នូ ឆ្នាំ២០២២-ចុងខែមករា ឆ្នាំ២០២៣

 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យ ដោយបញ្ជាក់ពីឯកទេសដែលចង់ហ្វឹកហ្វឺន  និងភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប រួចផ្ញើមកកាន់ លេខាធិការដ្ឋាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយៈតេឡេក្រាមលេខ៖ ០៧៨-៧៩៣-៩៧៤ ឬ ០៧៧-៣៣៨-១៣១។ សូមអរគុណ!

Post a Comment

Previous Post Next Post
Sponsored