លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីភាពបេីកសម្ពោធភាពយន្តចម្រៀង “ជីវិតក្មេងវត្ត”

លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា អញ្ជើញជាអធិបតីភាពបេីកសម្ពោធភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោហ៊ុន សែន 

សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញប្រមាណ ៥០០ នាក់ បានចូលរួមក្នុងកម្មវិធីបើកសម្ពោធភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និបាតនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នាថ្ងៃ ២៨ ខែ កញ្ញា ឆ្នាំ ២០២២។

 កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី រដ្ឋលេខាធិការ អនុលេខាធិការ មន្រ្តីរាជការ សិល្បៈករសិល្បៈការិនី អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសប្រមាណ ២០០០ នាក់ផងដែរ។ 

សូមជម្រាបជូនដែរថា ភាពយន្តចម្រៀងនេះផលិតដោយសមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក  ហ្វៃ សំអាង ដែលបង្កប់នូវអត្ថន័យនៃការតស៊ូ អត់ធនរបស់តួអង្គក្នុងការពុះពារគ្រប់ឧបសគ្គដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា។


ទស្សនាព័ត៌មានវីឌីអូនៅខាងក្រោមនេះ

Post a Comment

Previous Post Next Post
Sponsored