ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ចុះជួបប្រជាពលរដ្ឋរងការលំបាកដោយសារជំនន់ទឹកភ្លៀងចំនួន២២៧គ្រួសារ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ  :  ថ្ងៃ ទី៤  ខែតុលា  ឆ្នាំ ២០២២ នេះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន២២៧គ្រួសារ  នៅស្រុកភ្នំស្រុក  និងស្រុកព្រះនេត្រព្រះ  ខេត្ត បន្ទាយមានជ័យ  ។ 


ថ្លែងក្នុងនាមប្រធានក្រុមការងារ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិពិសេសសម្តេចតេជោ ដែលតែងតែចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋ  គឺជាការលំបាករបស់ថ្នាក់ដឹកនាំ  ដែលត្រូវចាំបាច់ត្រូវតែរួមគ្នាគិត  និងដោះស្រាយ  ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ឬគ្រួសារណាមួយជួបការលំបាក  យេីងបានដឹង  មិនដោះស្រាយនោះទេ។ 


ក្នុងឱកាសនោះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលនឹងអាចកេីតមានឡេីងជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ  ពិសេសត្រូវថែទាំសុខភាព  មនុស្សចាស់  និងកុមា រ  ជាប់ជាប្រចាំ  ដោយមិនត្រូវទុកពួកគាត់ឱ្យនៅតែម្នាក់ឯងជាដាច់ខាត  ហេីយអាជ្ញាធរដែនដី មានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែប្រុងជេីងការជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់  ត្រៀមឱសថ  ថ្នាំសង្កូវ  និងត្រៀមស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់  និងត្រៀមទប់ទឹកបម្រុងទុកសម្រាប់កសិកម្ម ពេលទឹកស្រុកចុះទៅវិញ  ដេីម្បីសម្រួលការងាររកស៊ីទទួលទាន  និងដាំដុះ របស់ប្រជាពលរដ្ឋ ។ 


ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បាននាំអំណោយរបស់សម្តេចតេជោ  ហ៊ុន  សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន   ចែកជូន ដេីម្បីសម្រាលនូវការលំបាក:
១.ប្រជាពលរដ្ឋ ចំនួនសរុប២២៧គ្រួសារនៅស្រុកភ្នំស្រុក  និងស្រុកព្រះនេត្រព្រះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម  មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល
២.ចូលបច្ច័យកសាង១លានរៀល និងអង្ករ ១០០គីឡូក្រាម
៣.ក្រុមគ្រូពេទ្យថវិកា នៅស្រុកទាំងពីរក្នុងស្រុកៗ២០មុឺនរៀល
៤.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៨គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។
៥ .ស្រុកព្រះនេត្រព្រះ  នគរបាល  កងរាជអាវុធហត្ថ  ទាហាន ប្រជាការពារភូមិ ក្នុង១អង្គភាពថវិកា៥០មុឺនរៀល
៦.យុវជនសសយក ថវិកា៣០មុឺនរៀល







Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket