វេទិកាបណ្តាញយុវជន​ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

កម្ពុជា​រួមជាមួយបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គបានចូលរួមវេទិកាបណ្តាញយុវជន​ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។ 

រាជធានី​ភ្នំពេញ​:ថ្ងៃ​ទី១៥​ ខែសីហា​ ឆ្នាំ​២០២២ ឧត្តមសេនីយ៍ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការ​រងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានជូនដំណេីរយុវជនឆ្នេីមកម្ពុជាចំនួន៧រូប​ ទៅចូលរួមវេទិកាបណ្តាញបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ 

ក្នុងឱកាសនោះ​ ឧត្តមសេនីយ៍ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការរង បានប្រាប់ឱ្យដឹងថា យុវជនពីបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ចំនួនសរុប ៤២រូប នឹងធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរ និងប្រមូលបទពិសោធន៍លើការគ្រប់គ្រង និងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៥ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ និង ឡាវ។ 

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ដាំផ្ញើឲ្យយុវជនថែទាំទាំងអស់ថែរក្សាសុខភាពយកចិត្តទុកដាក់ការពារជំងឺរាតត្បាតកូវីដ-១៩​ និងបន្តខិតខំប្រឹងប្រែងក្រេបជញ្ជក់យកនូវចំណេះដឹងពីដំណេីរទស្សនកិច្ចនេះពង្រឹងសមត្ថភាពដេីម្បីចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែបានរួមចំណែកជួយគាំទ្រដល់កម្ពុជា ហេីយសង្ឃឹមថាមិត្តថៃនឹងបន្តគាំទ្រជួយដល់កម្ពុជាលេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែននៃប្រទេសប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំងអស់។ 

សូមបញ្ជាក់ថា ក្នុងការជូនដំណេីរនិស្សិតជាយុវជនឆ្នេីមរបស់កម្ពុជានោះក៏មានការអញ្ជេីញចូលរួមពីលោក ឆាវ៉ាលុត តុងឆូ ទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជាទទួលបន្ទុកកិច្ចការគ្រឿងញៀនផងដែរ។

Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket