សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា នាំយកអំណោយ ប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង ៩១១


(ភ្នំពេញ )៖  សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា  ដឹកនាំដោយលោក មែ ស៊ីថុន  ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា  និងលោក Justin តំណាងមកពីសហរដ្ឋអាម៉េរិកនិងសហការី បាននាំយកអំណោយជាច្រេីន  ប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង  ៩១១  ដែលដឹកនាំទទួលដោយឧត្តមសេនីយ៍ឯក  ចាប  ភក្តី  មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១  ដេីម្បីទុកប្រេីប្រាស់តាមតម្រូវការ។ 


ថ្លែងនាឱកាសទទួលអំណោយ  នាថ្ងៃទី១៣  សីហា  ឆ្នាំ២០២២  លោកឧត្តមសេនីយ៍ឯក  ចាប  ភក្តី  ក៏បានលើកឡើងពីសកម្មភាព  របស់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័ន អង្គភាព  អង្គការ សមាគម  និងសប្បុរសជនទាំងក្នុង  និងក្រៅប្រទេសក្នុងពេលកន្លងមក។ 


លោកឧត្តមសេនីយ៍ឯក  ចាប  ភក្តី   បានបញ្ជាក់ដែរថា  ការជួយឧត្ថម្ភដល់បញ្ហាការដា្ឋនទ័ពពិសេស  នាពេលនេះ  គឺជាកាយវិការប្រកបដោយសប្បុរសធម៌  និងជាគុណូប
ការៈ  ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាជួយទ្រទ្រង់ កសាងអភិវឌ្ឍន៍ដល់បញ្ហាការដ្ឋាន ទ័ពពិសេសឆត្រយោង៩១១ ។


លោក មែ ស៊ីថុន  បានឱ្យដឹងដែរថា  សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា  នាពេលកន្លងមកបានធ្វើសកម្មភាព ជួយដល់សង្គមដូចជា  ជួយឧបត្ថមកង់ដល់កុមារដែលខ្វះខាតបំផុតចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដាំកូនឈើតាមសាលារៀន  និងតាមទីវត្តអារាមនានា  នៅជនបទព្រមទាំងសកម្មភាពមនុស្សសធម៌ជាច្រើនទៀតផងដែរ។ 


សូមបញ្ជាក់ដែរថា  អំណោយដែលបានឧបត្ថម្ភដល់  បញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង  ៩១១  រួមមាន៖  អង្ករចំនួន ១តោន ត្រីខ ២០កេស និងមី២០០កេស  សរុបជាទឹកប្រាក់ប្រមាណ ៣  ៥០០ដុល្លារ៕


Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket