សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម បានឲ្យដឹងយ៉ាងដូច្នេះថា៖ ចរិតពាលរបស់ សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។
ដើម្បីជួយដល់ សាន ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយា បានជួយលុយដើម្បី សាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨ មក។ខ្ញុំធ្លាប់បានអប់រំ សាន ប៊ុនធឿន កុំឱ្យសុីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើងឡើយ។
ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព។ ចំណែកលោក អនុសេនីយ៍ឯក ហ៊ត ប៉ូ ក៏ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌផងដែលប៉ុន្តែមិនដឹងថាគាត់មានកំហុសអ្វីនៅឡេីយទេ។
សូមបញ្ជាក់ផងដែលថាៈ បានជាសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបណ្តេញ លោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព ដោយសារចរិតពាលកែមិនឡើង សូមទស្សនាវីឌីអូសកម្មភាពដូចខាងក្រោម:
Post a Comment