សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសចិនជប៉ុន សិង្ហបុរី ថៃ និង ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅប្រទេសវៀតណាម ជូនចំពោះអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង ហើយសម្តេចតេជោក៏បានបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួលជួបគឺមានថ្នាក់ដឹកនាំប្រទេសជាច្រើនផ្សេងទៀតទទួលជួបផងដែរ។
នាពេលថ្មីៗ នេះតាមរយ:ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចជួបជាមួយនិងថ្នាក់ដឹកនាំប្រទេសជាច្រើននិងអមដោយខ្លឹមសារដ៏មានន័យដូចតទៅ៖
ខ្ញុំបានបង្ហោះរូបភាព ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសចិនជប៉ុន សិង្ហបុរី ថៃ ប្រុយណេនិងចុងក្រោយថ្មីៗនេះនៅប្រទេសវៀតណាម ជូនអ្នកវិភាគខ្លះដើម្បីបង្កើនចំណេះដឹង។
ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេ ដែលនៅចាំទទួល តែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នាផងដែរ។
ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិ ឬ ឧបនាយករដ្ឋមន្ត្រីក៏ទទួលស្វាគមន៍ដែរ។ក្នុងឋានះជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមបណ្តាប្រទេសនានា និងក៍ជាទម្លាប់ពិធីការ តែងមានពិធីត្រួតពល ទាំងយើងទៅប្រទេសគេ ទាំងគេមកប្រទេសយើង។
សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែត នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះមកវិភាគ ព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។
ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយ ទទួលជួប កាលពីឆ្នាំ២០១១ជួបជាមួយ លោក ហាតូយ៉ាម៉ាស៊ីនហ្រូ ២០១៨ជួបជាមួយលោកអាបេ ចំនែកឆ្នាំ២០២២ជួបជាមួយលោកគីស៊ីដា។សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រអោយចេះដឹងច្រើនជាងនេះ៕
Post a Comment