ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនបានច្បាស់លាស់ អាចឱ្យវាយតម្លៃបានពីសកម្មភាពជូញដូរគ្រឿងញៀន

ឯកឧត្តមនាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  ៖ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនបានច្បាស់លាស់  អាចឱ្យវាយតម្លៃបានពីសកម្មភាពជូញដូរគ្រឿងញៀន "។ 

តាកែវ  ៖វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ត្រូវបានបិទបញ្ចប់ហេីយនៅល្ងាចថ្ងៃទី១៨  ខែមករា  ឆ្នាំ ២០២៣  នៅសាលាខេត្តតាកែវ  ក្រោមអធិបតី ភាព  ឯកឧត្ដមនាយឧត្ដមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឯកឩត្តម  យង់  សុវឌ្ឍនា  អភិបាលរងនិងជាប្រធានលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ  ។ 

ក្នុងរបាយការណ៍របស់ឯកឧត្ដម  យង់  សុវឌ្ឍនា  បានបង្ហាញពីការយកចិត្តទុកដាក់រៀនសូត្រស្តាប់ការចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់វាគ្មិនជំនាញនិងបានស្នេីសុំឱ្យគ្រប់ក្រុងស្រុកទាំងអស់ទូទាំងខេត្តតាកែវ  សូមរៀបចំធ្វេីបច្ចុប្បន្នភាពគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង  ស្រុក  ឃុំ  សង្កាត់  ស្រង់ទិន្នន័យអ្នកញៀនគ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំសង្កាត់ឱ្យបានហ្មត់ចត់ងាយស្រួលគ្រប់គ្រងនិងសម្របសម្រួលពួកគាត់ឱ្យទៅទទួលបានសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋាន។ 

ក្នុងឱកាសនោះ  ឯកឧត្តមនាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  បានថ្លែងសាទរនូវលទ្ធផលដែលអ្នកពាក់ព័ន្ធទាំងអស់នៃវគ្គបណ្តុះបណ្តាលរួមគ្នាសម្រេចបានដេីម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីអនុវត្តច្បាប់សំដៅបង្ការ  បង្រ្កាបបទល្មេីសគ្រឿងញៀន  និងជួយឱ្យអ្នកញៀនគ្រឿងញៀនទទួលបានសេវាព្យាបាល  "ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនបានច្បាស់លាស់ អាចឱ្យវាយតម្លៃបានពីសកម្មភាពជូញដូរគ្រឿងញៀន "។ 

ក្នុងឱកាសនោះដែរ  ឯកឧត្តមនាយឧត្តមសេនីយ៍  មាស  វីរិទ្ធ  អគ្គលេខាធិការ  បានប្រាប់ពីស្ថានភាពនៃការបង្វែរសារធាតុគីមីផ្សំដែលបច្ចប្បន្នត្រូវបានឈ្មួញលូចបង្វែរពីការផលិតកែឆ្នៃពីគ្រឿងញៀនពាក់កណ្តាលសំយោគ ទៅជាគ្រឿងញៀនសំយោគសុទ្ធសាធ  ហេីយបង្ករការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រេីប្រាស់កាន់តែធ្ងន់ធ្ងរជាងមុន ។ 

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍  មាស   វីរិទ្ធ  បានសំណូមពរដល់អ្នកសិក្ខាកាមទាំងអស់ត្រូវយកចំណះដឹងនិងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅប្រេីប្រាស់ចាត់តាំង  បញ្ជាអនុវត្ត ដេីម្បីបង្កេីនប្រសិទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន។ 

សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅមានរយ:កាលពីរថ្ងៃ១៧-១៨ ខែមករា ឆ្នាំ២០២៣ ជ័យលាភីជាមន្រ្តីអនុវត្តច្បាប់គ្រឿងញៀនមកពីអង្គភាពនិងក្រុង ស្រុក ទាំង១០ នៃខេត្តតាកែវ ចំនួន៨៣នាក់។

















Post a Comment

Previous Post Next Post
Sponsored