រដ្ឋបាលខេត្តតាកែវ ទទួលបានសៀវភៅ "កូនប្រុសច្បងឥមានឥទ្ធិពល" ចំនួន ៧៩០ ច្បាប់ និងសៀវភៅ "សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩" ចំនួន ២០ ច្បាប់

ខេត្តតាកែវ ៖ នៅព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារបាននាំយកនូវសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ចំនួន ៧៩០ ច្បាប់ និងសៀវភៅ "សម្តេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩ ចំនួន ២០ ច្បាប់ ប្រគល់ជូនរដ្ឋបាលខេត្តតាកែវ មន្ទីរអប់រំ យុវជន និងកីឡា  រដ្ឋបាល/ការិយាល័យអប់រំក្រុងស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្តតាកែវ ។

ក្នុងឱកាសនោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ សៀវនេះដែរ ក៏បង្ហាញពីឥទ្ធិពលរបស់ឯកឧត្តមបណ្ឌិត ក្នុងបេសកកម្ម  ពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ។

លោក មែ ស៊ីថុន សមាជិកក្រុមការងារ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ខេត្តតាកែវ គឺជាខេត្តទីមួយ ដែលទទួលបានសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ហើយលោកបានបន្តថា បេសកកម្មផ្តល់សៀវភៅនេះ នឹងធ្វើឡើងទាំង ២៥ រាជធានី-ខេត្ត ។

លោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ពៅ សុខ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងក្រុមការងារ ដែលបាននាំយកនូវសៀវភៅដ៏មានតម្លៃ និងប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏មានសារៈប្រយោជន៍ ជូនរដ្ឋបាលខេត្តតាកែវ ។ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកសៀវភៅទាំងនេះដល់មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាល/ការិយាល័យអប់រំក្រុងស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ។





Post a Comment

Previous Post Next Post
Sponsored
Sponsored