អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីបុណ្យប្រណាំងទូក


អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីបុណ្យប្រណាំងទូក និងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក  ។ 

រាជធានីភ្នំពេញ ៖ ឆ្នាំ២០២២នេះក៏ដូចជារៀងរាល់ឆ្នាំ ក្នុងស្ថានភាពមមាញិកព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជាខកខានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួង ស្ថាប័ន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីបុណ្យប្រណាំងទូក និងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋជាការពញ្ញាក់ស្មារតីនិងបង្កើនការចូលរួមបន្ថែមទៀតដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារ និងសហកមន៍។ 

ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងពីការផ្សព្វផ្សាយថា ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនច្រើនម៉ឺនសន្លឹក បដារាប់សិប សារប្រមានពីប្រឆាំងគ្រឿងញៀនត្រូវបានចែកផ្សព្វផ្សាយតាមទីតាំង  ផ្លូវសំខាន់ ៗ  និងផ្លូវចេញ-ចូល-ឆ្លងកាត់រាជធានី-ខេត្ត រមណីយដ្ឋាន អានសារដោយពិធីក រពិធីប្រណាំងទូក  និងប្រគំតន្រ្តីក្រុមហ៊ុនតាមប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម វិទ្យុ ទូរទស្សន៍ កាសែត ផ្សាយសារអប់រំនៅលើទូរសព័្ទដៃ។ 

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានប្រាប់បន្តថាការងារផ្សព្វផ្សាយជាការសំខាន់ចាំបាច់មួយដែលត្រូវការការចូលរួមជាចាំបាច់ពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គមជាការងាររួមដោយមិនមិនមែនជាការងារផ្តាច់មុខរបស់អ្នកណាម្នាក់ឬក្រុមណាមួយឡើយ និងបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការផ្សព្វផ្សាយ និងវិស័យឯកជនមានគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ីជាដើម ដែលបានជួយឧបត្ថម្ភសម្ភារ មធ្យោបាយសម្រាប់ដំណើរការផ្សព្វផ្សាយ។














Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket