ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តយកអំណោយសម្តេចតេជោ និងសម្តេចប៊ុន រ៉ានី ជូនប្រជាពលរដ្ឋរងការលំបាកដោយសារជំនន់ទឹកភ្លៀងចំនួន១១២គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ  :  នៅថ្ងៃ ទី៦ ខែតុលា  ឆ្នាំ ២០២២ នេះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១១២គ្រួសារ  នៅសង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ  ខេត្ត បន្ទាយមានជ័យ  ។ 

ក្នុងនាមប្រធានក្រុមការងារ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានថ្លែងថា  ជំនន់ទឹកភ្លៀងតែងតែនាំមកនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវថ្នល់  និងទ្រព្យសម្បត្តិ  ផលដំណាំ  សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ  ដែលតំរូវឱ្យយេីងទាំងអស់គ្នាត្រូវតែរួមសហការជាកំលាំងសរុប  មធ្យោបាយសរុប  ដេីម្បីបង្ការទប់ស្កាត់  ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា យកចិត្តទុកដាក់ចំពោះកុមារតូច ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។ល។

ក្នុងឱកាសនោះ ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានថ្លែងបន្ថែមចាប់តាំងពីដំណាក់កាលដ៏លំបាកបង្កដោយជំងឺរាតត្បាតកូវីដ-១៩ មកវិស័យកសិកម្មពិតជាបានជួយដល់ជិវភាពប្រជាពលរដ្ឋយេីង ដូចនេះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវស្ដារវិស័យកសិកម្ម រក្សាទឹកទុកធ្វេីស្រូវប្រាំង ចិញ្ចឹមសត្វ  និងដាំបន្លែ  បង្កេីតការងារបង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋ នៅពេលទឹកស្រកចុះទៅវិញ។ 

ក្នុងឱកាសនោះ ដែរ ក្នុងនាមសម្តេចតេជោ  ហ៊ុន  សែន  និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។ 

ជាមួយគ្នានេះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បាននាំអំណោយរបស់សម្តេចតេជោ  ហ៊ុន  សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន   ឧបត្ថម្ភ  ចែកជូន ដេីម្បីសម្រាលនូវការលំបាក  :

  • ប្រជាពលរដ្ឋ ចំនួនសរុប១១២គ្រួសារនៅក្រុងសិរីសោភ័ណ ដោយក្នុង០១គ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម  មី១កេស ត្រី ខ៥កំប៉ុង  ទឹកសុីអុីវ៣ដប ទឹកត្រី៣ដប  ធូបមូស៥ប្រអប  មុង ១ សាប៊ូ ដុសខ្លួន  ២ដុំទឹកសុទ្ធ (ថ្នាំប៉ារ៉ា ២បន្ទះ   បេតាឌីន  ១ដប) សារុង១  ថវិកា២មុឺនរៀល
  • ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០១គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។
  • នគរបាល  កងរាជអាវុធហត្ថ  ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម ថវិកា៥០មុឺនរៀល
  • ក្រុមយុវជនគ្រប់ថ្នាក់  ៦០នាក់  ម្នាក់ៗ  ថវិកា១ម៉ឺនរៀល  ។ 
  • អតីតចៅសង្កាត់ព្រះពន្លា ថវិកា ៥០ម៉ឺនរៀល ។
  • កុមារតូចៗ  ១លានរៀល ផងដែរ។ 

តាមរបាយការណ៍របស់ឯកឧត្តម  អ៊ុ  រាត្រី  អភិបាល ខេត្តបន្ទាយមានជ័យ  បានបង្ហាញឱ្យដឹងថា  ក្រុងសិរីសោភ័ណមានប៉ះពាល់ដោយជំនន់ទឹកភ្លៀង  ៤សង្កាត់  មានគ្រួសាររងផលប៉ះពាល់ចំនួន៤០៥គ្រួសារ ជម្លៀសបាន៤៦គ្រួសារ  លង់ទឹកស្លាប់១នាក់ ប៉ះពាល់ស្រូវ៥៨០ហិកតា ដំណាំរួមផ្សំ៤ហិកតា និងផ្លូវ៣៤កន្លែង ប្រវែង១០,៨៧០ម៉ែត្រ។


Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket