បណ្ឌិត សឿ សុជាតា :ការផ្តល់នូវសម្បទាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន


លោកជំទាវ  បណ្ឌិត  សឿ  សុជាតា  អនុរដ្ឋលេខាធិការ  ក្រសួងអប់រំ  យុវជន  និងកីឡា  ថ្លែងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំបង្ការ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក មេរោគអេដស៍ ជំងឺអេដស៍ និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ថានសិក្សានៅថ្ងៃទី៩ ខែកញ្ញា  ឆ្នាំ២០២២នៅវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

លោកវរសេនីយ៍ឯក  យិន  យឿត  អនុប្រធាន នាយកដ្ឋាន នីតិកម្ម  អប់រំ  និងស្តារនីតិសម្បទា  នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា  យុវជនល្អទាំងអស់ត្រូវរួមគ្នាគាំទ្រ និងចូលរួមការងារសង្គមនានា  ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  ជាការសំខាន់ចាំបាច់មួយជួយសហគមន៍ឱ្យមានសុវត្ថិភាពគ្រួសារទាំងអស់រស់នៅដោយសុខសាន្ត។ 


ក្នុងនាមឯកឧត្តម  បណ្ឌិតសភាចារ្យ  ហង់ជួន  ណារ៉ុន  រដ្ឋមន្រ្តី  លោកជំទាវ  បណ្ឌិត  សឿ  សុជាតា  អនុរដ្ឋលេខាធិការ  បានមានប្រសាសន៍ថា  ការបណ្តុះបណ្តាលសម្បទាមូលដ្ឋានទាំង៥ជូនដល់យុវជនគឺជាកត្តាចាំបាច់ដែលមិនអាចមើលរំលងបានដាច់ខាតព្រោះនាថាធនធានមនុស្សគឺពិតជាចលករអាទិភាពចូលរួមអភិវឌ្ឍសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ  លោកជំទាវ  បណ្ឌិត  សឿ  សុជាតា  បានថ្លែងបន្ថែមថា  ដេីម្បីឱ្យធនធានរបស់យេីងអាចក្លាយជាធនធានដ៏មានសក្តានុពលគឺយេីងត្រូវពង្រឹងនូវសុខភាពសិក្សាផ្តល់នូវសម្បទាបង្ការទប់ស្កាត់រាល់ការប្រឈមទៅនឹងគ្រោះថ្នាក់នានាដែលអាចចូលមករំខាននិងបំផ្លាញរាល់ការអភិវឌ្ឍសម្បទាទាំង៥របស់ធនធានមនុស្ស រួមមានការបំផ្លាញដោយជំងឺនានា ការបំផ្លាញបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់  គ្រឿងស្រវឹង មេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផលិតផលថ្នាំជក់  បារីអេឡិចត្រូនិក HTPs   ។ ល ។ 

ជាមួយគ្នានេះ  លោកជំទាវបណ្ឌិត  សឿ  សុជាតា  បានថ្លែងដោយមោទនភាពគ្រប់សមាសភាពពាក់ព័ន្ធ  ពិសេសគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ពោធិ៍សាត់  នឹងបន្តចូលរួមក្នុងបេសកកម្ម រួមរបស់យេីងការពារ  និងផ្តល់អនាគតដល់យុវជន ជាកូនចៅយេីង។



Post a Comment

Previous Post Next Post

Sponsored

Girl in a jacket

Sponsored

Girl in a jacket
Girl in a jacket