ឯកឧត្តម ខៀវ កាញារិទ្ធ​ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ អញ្ជេីញជាអធិបតីភាពចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារិទ្ធ  រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីភាពចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ។ 

(ខេត្តព្រៃវែង):  នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅភូមិខ្លុំ  ឃុំពាមមន្ទារ  ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង  ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋាន ឯកឧត្តម ស្វាយ សំអុល ឯកឧត្តម គន្ធ សំអឿន ទីប្រឹក្សាក្រសួងមហាផ្ទៃ រួមនិងថ្នាក់ដឹកនាំមន្រ្តីរដ្ឋបាលស៊ីវិល កងកម្លាំងនគរបាលជាតិ នៃអង្គភាពលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ  អនុប្រធានក្រុមការងារស្រុកកំពង់ត្របែក និងជាអនុប្រធានក្រុមការងារឃុំពាមមន្ទារ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។ 

ក្នុងពិធីបូជាសពនេះ  ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជេីញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រទានភ្លើង ដើម្បីបូជាសព  ឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ ។ 

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ អង្គភាពលេខាធិការដ្ឋាន បាននាំយកនូវ៖

  • សាររំលែកទុក្ខរបស់សម្តេចក្រឡាហោម 
  • សាររំលែកទុក្ខរបស់ក្រសួងមហាផ្ទៃ 
  • សារំលែកទុក្ខរបស់អគ្គលេខាធិការដ្ឋាន
  • សាររំលែកទុក្ខរបស់លេខាធិការដ្ឋាន
  • សារំលែកទុក្ខរបស់ក្រុមការងារឃុំពាមមន្ទារ។
  • បច្ច័យចូលរួមរំលែកទុក្ខរបស់សម្តេចក្រឡាហោម  ចំនួន ៣,០០០,០០០រៀល 
  • បច្ច័យគោលនយោបាយសម្តចក្រឡាហោម ចំនួន ២,០០០,០០០រៀល 
  • បច្ច័យឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ ចំនួន ១,០០០,០០០រៀល
  • បច្ច័យអង្គភាពលេខាធិការដ្ឋាន រួមនិងឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា (ក្រសួងមហាផ្ទៃ-សម្តេចក្រហោម) ចំនួន ៨,៦៩០,០០០រៀល បច្ច័យសរុប ចំនួន ១៤,៦៩០,០០០រៀល។







Post a Comment

Previous Post Next Post
Sponsored