យុវ​និស្សិត​ឆ្នើម​របស់​កម្ពុជា​ទាំង​៦​រូប​បាន​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​បន្ទាប់ពី​បាន​ចូលរួម​វេទិកា​បណ្តាញ​យុវជន​បង្ការ​គ្រឿងញៀន​នៃ​បណ្តា​ប្រទេស​អនុ​មហា​តំបន់​ទន្លេមេគង្គ​

​រាជធានី​ភ្នំពេញ​: កាលពី​យប់​ថ្ងៃ​ទី​២៥  ខែ​សីហា  ឆ្នាំ ២០២២  ឧត្តមសេនីយ៍ទោ  លឹម  តុង​ហួត  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  អប់រំ  និង​ស្តារនីតិសម្បទា  នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន  បាន​ទៅ​ទទួល​យុវ​និស្សិត​ឆ្នេី​ម​ដែល​ត្រឡប់​ពី​ចូលរួម​វេទិកា​បណ្តាញ​យុវជន​បង្ការ​គ្រឿងញៀន​នៃ​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ទាំង​៦​មាន  :  កម្ពុជា  ចិន  ថៃ  វៀត​ណា ម  ឡាវ  ភូមា  នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​វរសេនីយ៍ឯក  យិន  យឿ​ត  អនុប្រធាន​នាយកដ្ឋាន​នីតិកម្ម  អប់រំ  និង​ស្តារនីតិសម្បទា  និង​ជា​អ្នកសម្របសម្រួល បានឱ្យដឹងថា  យុវជន​ទាំងអស់​បាន​សម្តែង​នូវ​ទឹកចិត្ត​ដោយ​មិន​អាច​បដិសេធ​បាន​ទេ​ថា​កម្មវិធី​នេះ​ពិតជា​បាន​ផ្តល់នៅ​ចំណេះដឹង និង​បទពិសោធន៍​យ៉ាង​ច្រើន​ដូចជា  ការបង្ការ  ទប់ស្កាត់​បញ្ហា​គ្រឿងញៀន  ប្រភេទ​នៃ​គ្រឿងញៀន  តាមរយ​:​ការ​ធ្វេី​ទស្សនកិច្ច​សិក្សា​ស្វែងយល់  ចែករំលែក​បទពិសោធ​ន៍  នៅ​ចំការ​អាភៀន​
​ប្រវត្តិ​នៃ​គ្រឿងញៀន  វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​ទាំងអស់  ពង្រីក​បាន​នូវ​ចំណេះដឹង និង​ទំនាក់ទំនង​ក្នុងនាម​ជា​ប្រទេស​សហគមន៍​តែមួយ  វាសនា​តែមួយ​។

​វរសេនីយ៍ឯក  យិន  យឿ​ត  បានឱ្យ​ដឹង​បន្ថែម​ថា  យុវ​និស្សិត​ក៏​បាន​សិក្សា​ស្វែង​យល់​ផ្ទាល់ ពី​ដំណាំ​អាភៀន តំបន់​ត្រីកោណមាស  សារមន្ទីរ​របស់​ប្រទេស​ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា  ប្រាសាទបុរាណ​ជាច្រើន ពី​សាកលវិទ្យាល័យ​ធំៗ​។ សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​គម្រោង Roi jai Rak Farm ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៨ ដែល​បាន​កែលម្អ​ផ្ទៃដី​នៅ​តំបន់​ឈៀង​ម៉ៃ  ដែល​ពី​មុន​គ្មាន​ការយល់ដឹង​មកជា​តំបន់​ដី​កសិកម្ម  ដាំ​ដុះ​ដំណាំ​បន្លែ​ផ្លែឈើ  ចិញ្ចឹមសត្វ​ដែល​អាច​រក​កម្រៃ​និង​ប្រាក់​ចំណេញ​ខ្ពស់​ជាពិសេស​ចំពោះ​បុគ្គល​ណា​ដែល​ធ្លាប់​ប្រព្រឹត្ត​ខុស​ប្រើប្រាស់​គ្រឿងញៀន ជួញដូរ​គ្រឿងញៀន  កែ​ខ្លួន​ផ្លាស់ប្ដូរ​ជោគវាសនា​និង​ជីវភាព​រស់នៅ​របស់​ខ្លួន​។​

​វរសេនីយ៍ឯក  យិន  យឿ​ត  បន្ថែមទៀតថា អ្នកចូលរួម​ទាំងអស់​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ប្រទេស​ថៃ និង​ឡាវ​ដែរ​បាន​ទទួល​ស្វាគមន៍​យើង​យ៉ាង​កក់ក្តៅ​បំផុត ទាំង​កន្លែង​ស្នាក់នៅ និង​អាហារ​ហូបចុក​ប្រកបដោយ​សុខភាព  និង​ផាសុខភាព  និង​យក​ចំណេះដឹង​ដែល​បាន​ពី​វគ្គ​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្ស និស្សិត ដែល​បាននិងកំពុង​សិក្សា​រៀនសូត្រ​នៅ​តាម​សាកលវិទ្យាល័យ​តាម​ប្រទេស​រៀងៗ​ខ្លួន​ព្រមទាំង​នឹង​ពង្រឹង​ទំនាក់ទំនង​ជា​បណ្តាញ​យុវជន​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ក្របខណ្ឌ​នៃ​ការងារ​អប់រំ ទាំង​រដ្ឋ និង​ឯកជន​ផងដែរ ។​

​ឯកឧត្ដម  សោម ស័ក្តិ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ថ្លែងថា​ត្រីកោណ​មាស ជា​កន្លែង​ផលិត​គ្រឿងញៀន​ដែល​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​នៅក្នុង​អនុ​តំបន់​មេគង្គ ហេ​ី​យ​បណ្តាញ​យុវជន​គឺជា​បណ្តាញ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ជំរុញ​ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​ទប់ស្កាត់​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព  ពេលដែល​ពួកគេ​អភិវឌ្ឍ​ជំនាញ​បាន​ត្រឹមត្រូវ​តាម​អាយុ​របស់​ពួកគេ និង​បា ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា ដែល​បាន​គាំទ្រ​ចាត់​តំណាង​វ័យក្មេង​ចូលរួម​ក្នុង​កម្មវិធី​នេះ​។  

​ឧត្តមសេនីយ៍ទោ  លឹម  តុង​ហួត  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  អប់រំ  និង​ស្តារនីតិសម្បទា  នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ថៃ​និង​ប្រទេស​ជា​មិត្ត​ដែល​បាន​គាំទ្រ ដល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​។

​សូមបញ្ជាក់​ថា  កម្ពុជា​បាន​ចាត់​យុវជន​ឆ្នើម​៦​រូប​ចូលរួម​វេទិកា​បណ្តាញ​យុវជន​បង្ការ​គ្រឿងញៀន​នៃ​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ  ដែល​មាន​រយ​:​ពេល​១០ ថ្ងៃ  ពី​ថ្ងៃ​ទី​១៥  ខែ​សីហា  ដល់​ថ្ងៃ​ទី​២៥  ខែ​សីហា  ឆ្នាំ​២០២២  នៅ​ប្រទេស​ថៃ  និង​ប្រទេស​ឡាវ ៕
 












































Post a Comment

Previous Post Next Post
Sponsored